ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន បានបញ្ជាក់ជំហរយ៉ាងច្បាស់ ជូនជនរួមជាតិថា កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច ទោះបីដោយតម្លៃណាក៏ដោយ ហើយសន្តិភាពមិនមែនគ្រាន់តែជាការនិយាយនោះទេ កិច្ចការជាក់ស្តែងគឺពិតជាការលំបាកទម្រាំទទួលបាន។បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា "ការគ្រាន់តែនិយាយពីសន្តិភាពគឺស្រួលណាស់ តែការស្វែងរកសន្តិភាពទើបជាការលំបាក ព្រោះថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យ និងដោយគ្មានការចំណាយអាយុជីវិតមនុស្សឡើយ។ បើ ប្រទេសជាតិមានសុខសន្តិភាពហើយយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពកុំអោយបាត់បង់ទៅវិញ"។
ប្រភព៖សារព័ត៌មានដើមអម្ពិល