ក្រោយបើកសវនាការ ពេញមួយព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍សម្រេចតម្កល់ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ពោល លោកហុង សុខហួរ ត្រូវជាប់ទោស៧ឆ្នាំដដែល រឿងក្លែង និងប្រើប្រាស់សន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ។លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សាលាឧទ្ធរណ៍ ថ្លែងថា លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល