ត្រឡប់ក្រោយ

សហជីពរីករាយ ចំពោះការដោះលែង មន្រ្តីសិទ្ធមនុស្ស និងមន្រ្តីគ.ជ.ប

 

លោក ប៉ាវ​ ស៊ីណា ប្រធានសហជីព សេរីកម្មករ នៅថ្ងៃទី៣០ ខែ មិថុនានេះ បានសម្ដែងសេចក្ដី សប្បាយរីករាយដែលចៅក្រមសម្រេច ដោះលែងមន្រ្តីអង្គការសិទ្ធមនុស្សអាដហុក៤រូប និងអគ្គលេខាធិការង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ។សូមបញ្ជាក់ថាលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៧នេះបានចេញដីកា៥ច្បាប់ដាច់ដោយឡែកពីគ្នា បង្គាប់ឲ្យដោះលែងមន្រ្តីអង្គការ សិទ្ធមនុស្សអាដហុក៤រូប និងអគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា។លោក ប៉ាវ ស៊ីណា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា "គ្មានពាក្យអ្វីនិយាយ​ទេ​ ក្រៅពី ពាក្យថា​ " រីករាយ​ " ទោះត្រឹមតែ​ ដោះលែងអោយនៅក្រៅឃុំ​ បណ្តោះអាសន្ន​ ក៏ដោយ​ តែពួកគាត់អាចជួប ជុំក្រុមគ្រួសារ​ និងមានពេលវេលា​ដើម្បីបំពេញការងារ​ផ្សេងៗ ។ល។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/kRGMpV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា