សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះបាបើកសវនាការ រឿងក្ដីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង សកម្មជន១០នាក់ទៀត ករណីហិង្សានៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ។ លោក ជូង ជូងី មេធាវីការពារក្តី ឲ្យដឹងថា សាលាឧទ្ធរណ៍ត្រូវបើកសវនាការ ២រឿង ទាក់ទងនឹងសំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង ១០រូបទៀត ក្នុងនោះមានករណីអង្គសេចក្តី កូនក្តីរបស់លោក បានប្តឹងជំទាស់នឹងសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យពួកគាត់ ជាប់ពន្ធនាគារពី៧ឆ្នាំ ដល់២០ឆ្នាំ។ ចំណែកសវនាការមួយទៀត គឺជាសំណុំរឿង ដែលកូនក្តីបានប្តឹងចំពោះការកាត់ក្តី របស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ដោយមិនមានមេធាវី ។
ប្រភព៖សារព័ត៌មានដើមអម្ពិល