ត្រឡប់ក្រោយ

លោក នី ចរិយា នៅតែជាមន្ដ្រី គ.ជ.ប ដដែល

 

 ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ខន កែវមនោ បានអះអាង លោក នី ចរិយា អគ្គលេខាធិការ រង គ.ជ.ប ដែលទើបតែដោះលែង ចេញពីពន្ធធានាគារនោះ នៅតែជាមន្ដ្រី គ.ជ.ប ដដែល ។លោក ខន កែវមនោ លើកឡើងបែបនេះបន្ទាប់ពីមន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប និងលោក នី ចរិយា ត្រូវបានដោះលែងឲ្យមានសេរីភាព វិញកាលល្ងាចថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៧ 

លោក ខន កែវមនោ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថា លោក នី ចរិយា គ.ជ.ប អត់មានសេចក្ដីសម្រេច លុបឈ្មោះគាត់នោះទេ ។ ក្នុងរយៈពេលដែលគាត់ នៅក្នុងរឿងរបស់តុលាការ គឺ គ.ជ.ប អត់មានលុបឈ្មោះគាត់ទេ ចឹងមានន័យថា គាត់នៅតែជាមន្ដ្រី បោះឆ្នោតដដែល

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/HNNxar

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា