ត្រឡប់ក្រោយ

គ.ជ.ប បានដាក់លិខិតទៅតុលាការ ដើម្បីបើកផ្លូវឲ្យលោក នីចរិយាបំរើការវិញ

 

អ្នកនំាពាក្យគណៈកម្មាធិកាជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានដាក់លិខិតមួយ ទៅស្ថាប័នតុលាការ រួចហើយ ដើម្បីសម្រេចលើករណីលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ក្នុងការចូលធ្វើការវិញ  ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី៣០ មិថុនាថា គ.ជ.ប បានសសេរលិខិត ទៅតុលាការហើយ  ប៉ុន្តែមិនទាន់ដឹងថា សម្រេចយ៉ាងណាវិញនោះទេ។ យើងកំពុងរងចាំមើល ឯកសារតបវិញ ពីតុលាការបាន គ.ជ.ប រៀបចំការប្រជុំសម្រេច យ៉ាងណានោះ។អ្នកនំាពាក្យបានអះអាងថា លិខិតដែល គ.ជ.ប ដាក់ទៅ តុលាការនោះ មិនមានការពិបាកនោះទេ ក្នុងការឆ្លើយតប ដែលចំលើយអាច នៅក្នុងថ្ងៃនេះវិញ ព្រោះលិខិតមានលក្ខណៈទូទៅ ។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/1TevLZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា