ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី៖ អ្នកគាំទ្រ CPP នៅបរទេសកើនឡើងច្រើន

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថាកំណើនអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កំពុងកើនឡើងយ៉ាងច្រើន ដោយសារតែគណបក្ស ជាទីទុកចិត្តតែមួយគត់ របស់បងប្អូន ។លោក បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នេះថា "កំណើននៃការគាំទ្រ មកលើគណបក្សប្រជាជន នៅបរទេសគឺកំពុងកើនឡើង យ៉ាងច្រើនបន្ទាប់ ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាទីទុកចិត្ត របស់ប្រជាពលរដ្ឋ" ។ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានអរគុណនិងអបអរសាទរ ដល់សមាជិកសមាជិកា គណបក្សប្រជាជន នៅក្រៅប្រទេសទាំងអស់ រួមទាំងនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលបានប្រាព្ឋខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ ៕

ប្រភព៖សារព័តមានដើមអម្ពិល

https://goo.gl/oD9xPN

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា