ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់CPP៖ ការដោះលែងមន្ត្រីសិទ្ធិមនុស្ស មិនមែនជារឿងនយោបាយ

 

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា ការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួន៤រូប និងអគ្គលេខាធិការរង គ.ជ.ប ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន មិនមែនជារឿងនយោបាយនោះទេ។   ការអះអាងនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ គណបក្សប្រឆំាង បានអះអាងថា ជាចលនានយោបាយ និងមានអ្នកមានអំណាចនៅពីក្រោយ ។  លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថាកាលពីថ្ងៃទី២ ខែកក្កដា  ឆ្នាំ២០១៧ថា រឿងមន្ត្រីអង្គការសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប  ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធ នឹងការសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ានសាក្សី ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទជាមួយលោក  កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះ ក្រោយពីបានបញ្ចប់ការ សាកសួរតាមនីតិវិធីហើយ តុលាការបានសម្រេចអនុញ្ញាត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ។លោកបន្តថា ក្រោយការដោះលែងបណ្តោះអាសន្ននេះ មានយោបល់ជាច្រើនខុសៗគ្នា លើកឡើងថា គួរតុលាការដោះលែងជាស្ថាពរទៅ ជនទាំងគ្មានទោស គួរបញ្ចប់រឿងក្តីនេះ ព្រោះជាអ្នកទោសមនសិកា គួរបញ្ចប់ឲ្យបានឆាប់ ។

ប្រភព៖សារព័តមានដើមអម្ពិល

https://goo.gl/LMW59j

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា