ត្រឡប់ក្រោយ

CNRP អះអាងថា នឹងចូលរួមពិភាក្សា លើសេចក្តីស្នើច្បាប់ មិនឲ្យអ្នកទោស ជាប់ពាក់ព័ន្ធនយោបាយ

 

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងអះអាងថា សមាជិកសភារបស់បក្សសសង្រ្គោះជាតិ ​នឹងចូលរួមពិភាក្សា លើសេចក្តីស្នើច្បាប់ ស្តីពីគណបក្សនយោបាយ មិនឲ្យមានអ្នកទោសជាប់ពាក់ព័ន្ធនយោបាយ ក្រោយពីសេចក្តីស្នើច្បាប់នេះ បានទៅដល់ដៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ថា សភានឹងបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីស្នើច្បាប់នេះ ក្នុងពេលឆាប់ៗខាងមុខ ហើយក្នុងនោះ សមាជិកសភារបស់បក្សប្រឆាំង នឹងចូលរួមពិភាក្សាផងដែរ៕

ប្រភព៖សារព័តមានដើមអម្ពិល

https://goo.gl/vZ49QD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា