លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានឲ្យដឹងថា កសិករខ្មែរ នឹងប្រឈម គ្រោះក្រីក្រតោកយាកយ៉ាងខ្លាំង ក្នុងរយៈពេលបីឆ្នាំខាងមុខទៀត បើសិនអ្នកនយោបាយ ដែលមានសិទ្ធិធ្វើការក្នុងរដ្ឋសភា នៅតែបន្តបោកប្រាស់ពួកគាត់ ដោយមិនព្រមដោះស្រាយ បញ្ហាតម្លៃកសិកម្មលក់ចេញ ចុះថ្លៃទាបបំផុត ។
យោងតាមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីចិញ្ចឹមជីវិត មនុស្សគ្រប់រូប ស្វែងរកការងារធ្វើ ក្នុងគោលបំណងដោះដូរអាហារ និងផ្គត់ផ្គង់ តម្រូវការរបស់ខ្លួនប្រចាំថ្ងៃ ។លោកបន្តថា ងាកមកមើលស្រុកខ្មែរវិញ ប្រជាពលរដ្ឋខ្មែរ ភាគច្រើន (៧០ទៅ៨០%) គឺយកដីបង្កើតជា ការិយាល័យការងាររបស់ខ្លួន ប៉ុន្តែពួកគាត់ត្រូវបានជួបគ្រោះ ដ៏ធំមួយដែលធ្វើឲ្យជីវិត របស់ពួកគាត់រស់ ពិបាកជាងស្លាប់ទៅទៀត ហើយគ្រោះធំនោះ គឺដោយសារតែការ ជ្រើសរើសមេដឹកនាំខុស ៕
ប្រភព៖សារព័តមានដើមអម្ពិល