លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានបើកវេទិកាសាធារណ ដើម្បីស្តាប់ការរៀបរាប់បញ្ហារបស់ពលរដ្ឋដែលរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ដីធ្លីជាបញ្ហាចម្បងរបស់ពលរដ្ឋទាំងនោះ ដែលបានរៀបរាប់ប្រាប់ថ្នាក់ដឹកនាំខេត្ត។ នាវេទិកានោះ លោក យន្ត មីន បានកត់ត្រា ហើយសន្យាដោះស្រាយតាមការស្នើសុំមួយចំនួន។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក្នុងពិធីបើកវេទិការសាធារណៈ សន្យាថានឹងឲ្យក្រុមការងាគណៈកម្មការដោះស្រាយបញ្ហាដីធ្លីរខិតខំជួយដោះស្រាយ ដល់ប្រជាពលរដ្ឋណាដែលមានឈ្មោះពិតប្រាកដ ក្នុងបញ្ជីដីសម្បទាន។ លោកបន្តទៀតថា បើសិនជាមានចន្លោះប្រហោងក្នុងការវាស់វែងនិងផ្ដល់ដីនោះ សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ គឺការងាមួយចំនួនត្រូវឆ្លងការងារបច្ចេកទេសច្រើនដូច្នេះនៅមានការយឺតយ៉ាវ។
ប្រភព៖សារព័តមានថ្មីៗ