មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានអះអាងជាចំហថា ច្បាប់គណបក្សនយោបាយថ្មី ដែលនឹងទៅដល់ដៃរដ្ឋសភា ដើម្បីសុំធ្វើវិសោធនកម្មជាលើកទី២នោះ លោកថានឹងបញ្ចប់ជីវិតនយោបាយទាំងស្រុង របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។តំណាងរាស្ត្រមួយរូបនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភាថា នៅថ្ងៃទី៣ខែកក្កដានេះ តំណាងរាស្ត្ររបស់គណបក្សប្រជាជនជាង៣០រូប បានចុះហត្ថលេខារួមគ្នារួចហើយ ដើម្បីបើកផ្លូវឲ្យរដ្ឋសភាអាចអនុម័តលើការស្នើសុំធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើទី២។លោក សុខ ឥសាន ឲ្យដឹងទៀតថា ខ្លឹមសារច្បាប់ដែលគ្រោងដាក់ឲ្យរដ្ឋសភាពិភាក្សានិងអនុម័ត្រនៅពេលឆាប់ៗខាងមុខនេះ លោកថានឹងបិទច្រកលោក សម រង្ស៊ី មិនឲ្យធ្វើសកម្មភាពនយោបាយបានដូចកាលពីជាង២០ឆ្នាំមុន។
ប្រភព៖VOD