ត្រឡប់ក្រោយ

តុលាការ​កំពូល ប្រកាស​សាលដីកា​លោក គឹម សុខ ទាំង២សំណុំរឿងនៅថ្ងៃ​ពុធ​នេះ

 

តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា២ផ្សេងគ្នា លើ​សំណុំរឿង លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៥ ខែកក្កដា​នេះ។ សាលដីកា​ទាំង២ គឺ​ការសុំ​ឲ្យ​លោក គឹម សុខ រស់នៅ​ក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន និង​ការសុំ​ឲ្យ​កោះហៅ​ដើមបណ្តឹង ចូល​តទល់​ជាមួយ​ចុងចោទ នៅក្នុង​តុលាការ។កាលពីពេល​កន្លងទៅ តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ​ចំនួន២ របស់លោក គឹម សុខ អ្នក​វិភា គ​នយោបាយ ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។
 តាម​ការកំណត់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៥ ខែកក្កដា​នេះ តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា លើ​បណ្តឹង​សារទុក្ខ​ទាំង២ របស់លោក គឹម សុខ។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/MCAya7

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា