ត្រឡប់ក្រោយ

អចិន្ត្រៃយ៍​សភា នឹង​ប្រជុំ​ពី​ច្បាប់ មិន​ឲ្យ​អ្នកទោស​ធ្វើ​សកម្មភាព​ជាមួយ​បក្សនយោបាយ​

 

តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សាគ្នា​រួចហើយ អំពី​សំណើសុំ​ឲ្យ​បន្ថែម​ខ្លឹមសារ​ថ្មី ចូលទៅក្នុង​ច្បាប់ ស្តីពី​គណបក្សនយោបាយ​។ សំណើរ​នេះ បាន​ទៅដល់​រដ្ឋសភា​ហើយ​។លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២0១៧ គណៈអចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​លើ​សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី គណបក្សនយោបាយ​។ 
លោក ឡេង ប៉េងឡុង បញ្ជាក់ថា លោក បានទទួល​សំណើរ​សុំ​ធ្វើ​វិ​សោធ​កម្មនេះ ពី​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា  នៅ​ម៉ោង ៩​ព្រឹក នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២0១៧​។ លោក បន្តថា សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​ខាងលើ មាន​ហត្ថលេខា​របស់​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤១​រូប​។ 

https://goo.gl/ub2mJc

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា