មន្រ្តីបក្សប្រឆាំងអះអាងថា គណបក្សសង្គ្រោះជាតិកើនឡើងសំឡេងដោយសារគណបក្សប្រជាជនកម្ពុជាប្រព្រឹត្តកំហុសច្រើន ធ្វើឲ្យពលរដ្ឋអស់ជំនឿហើយងាកមកគាំទ្របក្សប្រឆាំងវិញ។ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំគណៈកម្មការសភានៅថ្ងៃនេះ ដើម្បីកែច្បាប់មិនឲ្យលោក សម រង្ស៊ី នៅពីក្រោយបក្សប្រឆាំង អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិច្រើនរហូតមកដល់ពេលនេះដោយសារគណបក្សកាន់អំណាចមានកំហុសច្រើន គឺមិនមែនដោយសារបក្សសង្គ្រោះជាតិមានស្នាដៃនោះទេ។លោក អេង ឆៃអ៊ាង ឲ្យគណបក្សប្រជាជនកម្ពុជាពិនិត្យមើលកំហុសរបស់ខ្លួនឡើងវិញទៅលើការអនុវត្តគោលនយោបាយ ជាពិសេសគឺប្រព័ន្ធតុលាការ។
ប្រភព៖VOD