ត្រឡប់ក្រោយ

បក្សកាន់អំណាចទម្លាយថា ការកែច្បាប់លើកទី២ មកពីខ្លាចមហាអំណាចនាំ លោក សម រង្ស៊ី ចូលកម្ពុជា

 

មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជាទម្លាយថា​ គោលបំណងនៃការជំរុញឲ្យ​កែ​ច្បាប់​គ​ណ​​​​​ប​​​​​ក្ស​នយោ​បាយលើកទី២នេះ លោកថាដើម្បីទប់ស្កាត់កុំឲ្យមហាអំណាចនាំលោក ​ស​ម រង្ស៊ី ចូល​កម្ពុ​ជាវិញ។ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ខែកក្កដានេះ ទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីគណបក្សនយោ​បាយ ដែលលោក ហ៊ុន សែន បញ្ជាឲ្យកែជាលើកទី២នេះ អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន ថ្លែងថា សេចក្តីព្រាងច្បាប់ដែលនឹ​​ងដាក់ឲ្យ​សភា​​អនុ​​ម័ត​នៅ​​ថ្ងៃចន្ទប្តាហ៍ក្រោយនោះ លោកថានឹង​រា​រាំង​​មិនឲ្យដាក់តាំងរូប លោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទៀតទេ ដោយថាលោក សម រង្ស៊ី ជាទណ្ឌិត។លោក ឈាង វុន បន្តទៀតថា ច្បាប់នោះក៏នឹងទប់ស្កាត់មិនឲ្យមហាអំណាចណាមួយ ប្រើឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

ប្រភព៖VOD

https://goo.gl/GtpdBn

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា