រដ្ឋាភិបាល បានបដិសេធចំពោះការចុះផ្សាយព័ត៌មានដែលថា លោក ស ខេង នឹងជួបជាមួយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្រៅប្រទេស។ក្នុងលិខិតចុះថ្ងៃទី៦ខែកក្តដាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ឲ្យដឹងថា សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង អាចនឹងជួបលោក សម រង្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ តាមការលើកឡើងរបស់អ្នកវិភាគ។ក្រសួងមហាផ្ទៃ បានបដិសេធចំពោះព័ត៌មាននេះ និងថ្កោលទោស ដោយចាត់ទុកការចុះ ផ្សាយព័ត៌មាននោះថា ជាការមួលបង្កាច់ការពិតក្នុងន័យបំភ័ន្តសាធារណមតិ ញុះញង់ បំបែកបំបាក់សាមគ្គីជាតិ ហើយមានចេតនាទុច្ចរិត ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ក្រុម និងបក្សពួករបស់ខ្លួន។
ប្រភព៖VOD