ត្រឡប់ក្រោយ

CPP៖ ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ លុបបំបាត់នយោបាយ ល្បិចទុច្ចរិត រំលោភច្បាប់ និងនីតិវិធីផ្សេងៗ

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (CPP) បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីលុបបំបាត់អ្នកនយោបាយ ប្រើល្បិចទុច្ចរិត រំលោភអំណាច និងនីតិវិធីផ្សេងៗ ។ការលើកឡើងនេះ ស្របពេលមន្រ្តីគណបក្សប្រឆំាងអះអាងថា ការស្នើសុំធ្វើវិសោធកម្មច្បាប់ ស្តីពីគណបក្សនយោបាយ បានរិតត្បិត គណបក្សប្រឆំាង និងបំបែកបំបាក់ខ្មែរ។លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ថា “គោលបំណង និង សំណូមពរ នៃការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីតម្រង់ទិស គណបក្សនយោបាយ ឲ្យអនុវត្តត្រឹមត្រូវតាម គោលការណ៍ប្រកួតប្រជែង តាមលក្ខណៈប្រជាធិបតេយ្យ កុំឲ្យលេងល្បិចទុច្ចរិត រំលោភច្បាប់ រំលោភក្រមសីលធ៌ម គោលការណ៍ និងនីតិវិធីផ្សេងៗ ដែលបានកំណត់” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ctWFTE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា