ត្រឡប់ក្រោយ

គ​.​ជ​.​ប ប្តូរ​អគារ​ថ្មី ដែលមាន​តម្លៃ​ជាង ១២​លាន​ដុល្លារ

 

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​បរិវេណ​នៃ​ក្រសួងមហាផ្ទៃ តាំងពី​ឆ្នាំ​១៩៩៨​មក នឹងត្រូវ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ថ្មី​។ អគារ​ថ្មី​របស់​គ​.​ជ​.​ប ស្ថិតនៅ​ពីមុខ​វិមាន​រដ្ឋសភា​និង​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។លោក ខន កែវ​មនោ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាគារ​ថ្មី​នេះ មាន​កម្ពស់​១៥​ជាន់ ដោយ​ចំណាយ​ទឹកប្រាក់​ជាង​១២​លាន​ដុល្លារ ក្នុងការ​សាងសង់​។ លោក និយាយ​ដូច្នេះ​ថា​៖«​អគារ​ថ្មី​ហ្នឹង មាន​បន្ទប់​សម្រាប់ធ្វើ​កា​រ ធ្វើ​សន្និសីទ ឬ​ប្រជុំ​ផ្សេងៗ ធំ​ជាង​មុន​។ វា ងាយស្រួល​សម្រាប់​យើង បំពេញការងារ​»​។ 
បើតាម​លោក ខន កែវ​មនោ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២0១៧​នេះ គ​.​ជ​.​ប នឹង​រៀបចំ​ពិធីសូត្រមន្ត ឡើង​អគារ​ថ្មី​។

ប្រភព៖ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/W2bWpJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា