ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីឲ្យចូលរួមដាំដុះ ថែរក្សា ការពារព្រៃឈើ និងបរិស្ថានធម្មជាតិគ្រប់ៗគ្នា

 

 ក្នុងបុណ្យរុក្ខទិវា ៩កក្កដា ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ ថែរក្សា ការពារព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅ ។ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក បានលើកឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ថា បុណ្យរុក្ខទិវា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះបរមរតនកោដ ព្រះមហាវីរៈក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ។លោកបានថ្លែងអំណរគុណចំពោះ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងពលរដ្ឋដែលបានចូលរួម ថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើង នៅទូទាំងប្រទេស។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/z4eSSb

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា