គណបក្សប្រឆាំងនៅតែទទូចទាមទាររកយុត្តធម៌សម្រាប់អតីតអ្នកវិភាគឯករាជ្យដ៏ល្បីល្បាញ គឺលោក បណ្ឌិត កែម ឡី
ដែលត្រូវ បានខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីឆ្នាំ២០១៦ ខណៈដែលអំពើឃាតកម្មនេះបានរំលងផុត១ឆ្នាំទៅហើយ ។ទាំងពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលនៅតែមានជំនឿថា យុត្តិធម៌សម្រាប់អតីតអ្នកវិភាគនយោបាយឯករាជ្យរូបនេះនៅតែមិនមានពេញលេញនៅឡើយ បើទោះបីជាតុលាការបានអះអាងថា ជនល្មើសក្នុងរឿងនេះត្រូវបានកាត់ទោសហើយក៏ ដោយចុះ ។ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងថា គណបក្សប្រឆាំងនៅតែទទូចរកយុត្តិធម៌សម្រាប់លោកបណ្ឌិត
កែម ឡី និងក្រុមគ្រួសាររបស់លោក ។ លោកអះអាងថា ការស៊ើបអង្កេតពីសំណាក់តុលាការកន្លងទៅនេះ គឺពុំទាន់មាន
យុត្តិធម៌សមរ ម្យដែលអាចទទួលយកបាននោះទេ។
ប្រភព៖VIM