ត្រឡប់ក្រោយ

ចៅ​សង្កា​ត់ជា​​ប់ឆ្នោ​ត​ថ្មី​វ័​យ​ក្មេ​ងនៅ​ស​ង្កា​ត់​សា​លាកំ​រើ​ក ​លោក​ ​ជិ​ន​ សុ​ខ​ងេ​ង​ មិ​ន​​ទា​ន់​មា​នក​ន្លែ​ង​ធ្វើ​ការ​ទេ​ ​ដោ​យសា​រ​ប​ន្ទ​ប់​ចៅ​ស​ង្កា​ត់​ត្រូវ​បា​ន​អតី​ត​ចៅ​ស​ង្កា​ត់ចា​ក់​សោ​រជា​ប់​ ​មិ​ន​ព្រ​ម​ផ្ដល់​ឱ្យ​​ ​

 

ចៅសង្កាត់ជាប់ឆ្នោតថ្មីវ័យក្មេងមកពីគណបក្សសង្រ្គោះជាតិ ដែលណ្ដើមបានតំណែងជាចៅសង្កាត់ស្ថិតនៅក្នុងសង្កាត់
សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រហូតមកទល់នឹងពេលនេះនៅពុំទាន់មានកន្លែងអង្គុយធ្វើការនៅឡើយទេ ។លោក ជិន សុខងេង ដែលជាចៅសង្កាត់ជាប់ឆ្នោតថ្មី ដណ្ដើមបានមកពីគណបក្សកាន់អំណាច នៅក្នុងសង្កាត់នេះ និង
ដែលទើប នឹងត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនោះ រហូតមកទល់នឹងពេលនេះ បន្ទប់ធ្វើការសម្រាប់ចៅសង្កាត់គឺពុំទាន់ត្រូវបាន អនុញ្ញាតឱ្យរូបលោកអាចចូលធ្វើការបានត្រឹមត្រូវ និងពេញលេញក្នុងនាមជាចៅសង្កាត់ នៅក្នុងសង្កាត់នេះនៅឡើយទេ ដោយ ហេតុថា អតីតចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា មិនព្រមផ្ដល់កន្លែងធ្វើការអោយ ។លោក ជិន សុខងេង ប្រាប់ឱ្យដឹងបែបនេះ ៖ « 
តាំងពីការប្រកាសចូលកាន់តំណែង រហូតមកដល់ព្រឹកថ្ងៃច័ន្ទនេះ ខ្ញុំចៅសង្កាត់ថ្មីសាលាកំរើក មិនទាន់មានបន្ទប់ធ្វើការសម្រាប់បម្រើសេវាជូនពលរដ្ឋនៅឡើយទេ ក៏ព្រោះតែបន្ទប់អតីតចៅ
សង្កាត់ធ្លាក់ឆ្នោត ត្រូវបានចាក់សោរ មិនឲ្យចៅសង្កាត់ថ្មីចូលធ្វើការងារ
 »

ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា