ត្រឡប់ក្រោយ

អ្នកនាំពាក្យ​៖ ការបង្កើត​ក្រុម​ស៊ើបអង្កេត​លើ​ករណី​លោក កែម ឡី អាចធ្វើ​បាន លុះត្រា​មាន​ដីកា​ពី​តុលាការ​

 

សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ ជាការ​ឆ្លើយតប​ក្រសួងមហាផ្ទៃ លើកឡើងថា ការបង្កើត​ក្រុម​ស៊ើប​ស៊ើបអង្កេត​អាចធ្វើ​ទៅបាន លុះត្រា​មាន​ដីកា​ស្នើសុំ​ពី​តុលាការ​។លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយថា សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ស្នើ​ឲ្យ​បន្ត​ការស៊ើបអង្កេត​លើ​ករណី​លោក កែម ឡី នេះ វា​ជា​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​ករណីនេះ​វា​មិន​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ទៀតឡើយ​។ លោក ខៀវ សុភ័គ បន្ថែមថា ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​មានតែ​តុលាការ​ទេ ដែល​អាចមាន​សិទ្ធិ​ស្នើសុំ​ស៊ើបអង្កេត​។ ហើយ​ក្រសួងមហាផ្ទៃ​រង់ចាំតែ​អនុវត្ត​លើ​ករណីនេះ​ប៉ុណ្ណោះ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/kf6z4d

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា