ចៅសង្កាត់ជាប់ឆ្នោតថ្មីមកពីគណបក្សសង្រ្គោះជាតិ លោក ជិន សុខង៉េង បានអះអាងជាថ្មីម្ដងទៀតថា បានទទួលបន្ទប់
ធ្វើការ ហើយនៅពេលនេះ បន្ទាប់ពីអតីតចៅសង្កាត់ចាស់មកពីគណបក្សកាន់អំណាចបានយល់ព្រមផ្ដល់កន្លែងធ្វើការ
អោយទៅរូបលោក ដើម្បីអាចធ្វើការបានពេញលេញ ។លោក ជិន សុខង៉េង បានសរសេរលើកឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នេះថា នៅព្រឹកនេះ លោកបានបន្ទប់
ធ្វើការនេះហើយ ក្រោយពេលបណ្ដាញសារព័ត៌មានព្រោងព្រាតបានចុះផ្សាយពីការដែលអតីតចៅសង្កាត់មកពីគណបក្សកាន់អំណាច បានចាក់សោរបន្ទប់សម្រាប់ចៅសង្កាត់ធ្វើការ ៖ « ព្រឹកនេះខ្ញុំបានបន្ទប់ចូលបំពេញការងារបម្រើពលរដ្ឋហើយ » ។កាលពីថ្ងៃទី១០ កក្កដា ម្សិលមិញនេះ លោក ជិន សុខង៉េង បានបង្ហោះសាររៀបរាប់ពីការដែលអតីតចៅសង្កាត់ចាស់ស្ថិតនៅក្នុង សាលាកំរើកនេះ បានចាក់សោរបន្ទប់ធ្វើការ ហើយបណ្ដាលឱ្យរូបលោក និងក្រុមការងារសម្រេចធ្វើការនៅនឹងមុខបន្ទប់ទាំងពិបាក ។
ប្រភព៖VIM