ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ សន្ទុះការគាំទ្រ នៅក្រៅប្រទេស កើនឡើងខ្លាំង ជាកត្តាជំរុញឲ្យCPP ឈ្នះឆ្នោតឆ្នាំ២០១៨

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃសន្ទុះកំណើន នៃការគាំទ្រ របស់ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេសមកលើគណបក្សប្រជាជនកម្ពុជា បង្ហាញឲ្យឃើញកាន់ តែច្បាស់ថា គណបក្ស ប្រជាជនកម្ពុជា(CPP) នឹងឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខនេះ ជាបន្តទៀត។យោងតាមហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៧ បានឲ្យដឹងថា សព្វថ្ងៃពលរដ្ឋ ទាំងនៅក្នុង និងក្រៅប្រទេស សុទ្ធតែបានដឹងច្បាស់ថា គណបក្សប្រជាជន កម្ពុជា តែមួយគត់ ដែលបានរំដោះ ប្រទេសជាតិ ពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំនៃគណបក្សប្រជាជន តែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ តាំងពី ពេលនោះ រហូតមកដល់ពេលនេះ គឺមិនដែលរត់យករួចខ្លួន ទៅសង្ងំ  យកសុខតែម្នាក់ឯង នៅបរទេសឡើយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/2QtYsx

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា