ត្រឡប់ក្រោយ

តុលាការ នឹង​កាត់ទោស​លោក គឹម សុខ នៅ​ចុងខែ​នេះ​

 

ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ឃុំ​ដោយសារតែ​បណ្តឹង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​បិទ​បញ្ចប់​ហើយ​។ ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ សំណុំ​រឿងនេះ ក៏​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​។លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក បានទទួល​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ទាក់ទង​នឹង​ការបើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ខាងលើ​។ បើតាម​លោក​មេធាវី ជូ​ង ជូ​ងី ការបើក​សវនាការ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២0១៧​។ 
លោក​មេធាវី និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ នឹងចូលរួម​សវនាការ ដើម្បី​ការពារ​ក្តី​ឲ្យ​គាត់ [​លោក គឹម សុខ​]​។ ដោយសារតែ​គាត់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពន្ធនាគារ ដូច្នេះ​មន្ត្រី​ពន្ធនាគារ នឹង​ដឹក​គាត់​ទៅ ចូលរួម​សវនាការ​»​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ri8ETb

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា