ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​សមាគម និង​NGOs ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​មក​ក្រសួង មុន​ដំណាច់​ខែកញ្ញា

 

ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​ផ្ញើ​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៦ មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រសួងមហាផ្ទៃ បាន​ព្រមាន​ថា ករណី​ដែល​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ណា​មិន​ធ្វើតាម នឹង​ចាត់វិធានការ​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។បន្ទាប់ពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០១៥ ក្រសួងមហាផ្ទៃ តែងតែ​សេចក្តីជូនដំណឹង ដើម្បី​ដាស់តឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យ​ប្រញាប់​យក​របាយការណ៍​សក​ម្ម​ភាព និង​ហិរញ្ញវត្ថុ​របស់ខ្លួន ជូន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ត្រួតពិនិត្យ​តាមច្បាប់​ខាងលើ​។ 
 ការ​ដាស់តឿន​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​បានកត់សម្គាល់​ឃើញថា សមាគម និង​អង្គការ​ក្នុងស្រុក​មួយចំនួន ដែល​បាន​ចុះបញ្ជី និង​ត​ម្គ​ល់ប​ញ្ជី​នៅ​ក្រសួង បាន​យកចិត្តទុកដាក់​អនុវត្ត​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/LcXaTg

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា