ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ

 

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារបែបឌឺដងថា​​ជា «កិត្តិយ​ស​ណា​ស់​ ដែ​ល​លោក  ហ៊ុន សែន គិតគូរឥតឈប់ឈរ» បើទោះជាលោកថា មានការព្យាយាមសម្លាប់លោ​កទាំងផ្នែ​ករាងកា​យនិងជីវិតនយោបាយ តាម​រយៈ​​​​​​ប្រព័ន្ធតុលាការនិងស្ថាប័នរដ្ឋសភា រយៈពេល២០ឆ្នាំមកនេះក៏ដោយ។កាលពីថ្ងៃចន្ទម្សិលមិញ តំណាងរាស្ត្ររបស់គណបក្សប្រជាជន​ ដែលមានសំឡេងភាគច្រើនក្នុងសភា បាន​​អនុម័ត ច្បាប់គណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្មជាលើកទី២ ដែ​លច្បា​ប់នេះ អ្នកតាមដានថា នឹងផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក របស់លោកនាថ្ងៃទី១០ ខែកក្កដា លើកឡើងថា «២០ឆ្នាំកន្លង​​ទៅនេះ លោកថាលោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់លោកឥតឈប់ឈរ ទាំងរាងកាយ ទាំងជីវិ​​នយោ​​​បាយ»

ប្រភព៖VOD

https://goo.gl/6hi2Rc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា