ស្ត្រីម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរជុំវិញការចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសារលោកជាអ្នកសម្លាប់លោក កែម ឡី។
ស្ត្រីរូបនោះ ឈ្មោះ ហេង លក្ខិណា រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញម៉ោង៧ព្រឹកនេះ ដើម្បីបន្តសាកសួរ បន្ទាប់ពីការសាកសួរម្សិលមិញម្តងរួចហើយ។
អ្នកស្រី ហេង លក្ខិណា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលមានវិឌីអូចែករំលែកតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅកន្លែងបុណ្យខួប១ឆ្នាំរបស់លោក កែម ឡី ក្នុងខេត្តតាកែវ ដែលអ្នកស្រីនិយាយថា លោក ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី៕
ប្រភព៖VOD
https://goo.gl/bGfEA3