ត្រឡប់ក្រោយ

ព្រឹទ្ធសភា នឹងប្រជុំកំណត់ យកថ្ងៃអនុម័ត សេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីបក្សនយោបាយ

 

អ្នកនំាពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹង បើកកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គព្រឹទ្ធសភា ពិនិត្យលើសំណើសេចក្តីស្នើវិសោធនច្បាប់ ស្តីពី គណបក្សនយោបាយនៅសប្តាហ៍ក្រោយ។លោក ម៉ម ប៊ុននាង អ្នកនំាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ថាសេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ បានដល់ដៃព្រឹទ្ធសភារួចហើយ កាលពីថ្ងៃទី១២ កក្កដា ហើយអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានបើកកិច្ចប្រជុំពិភាក្សាដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី  លោក ទា វណ្ឌុល ផងដែរ ប៉ុន្តែមិនទាន់កំណត់ថ្ងៃប្រជុំពេញអង្គព្រឹទ្ធសភានោះទេ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/hJBRRt

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា