ត្រឡប់ក្រោយ

តុលាការកាត់ទោសអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ករណីជេរប្រមាថ ជាសាធារណៈនិងគំរាមថានឹងសម្លាប់

 

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការរឿងក្ដីអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ពាក់ព័ន្ធបទល្មើស ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់  ។ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ប៊ុន ធី ជាចៅក្រមជំនុំជម្រះ និងលោក តុប ឈុនឡុង ជាតំណាងអយ្យការ ។ស្ត្រីជាប់ចោទទាំង៦នាក់ ឈ្មោះ ទេព វន្នី អាយុ ៣៥ឆ្នាំ ឈ្មោះ ហេង មុំ អាយុ ៤៦ឆ្នាំ ឈ្មោះ ង៉ែត ឃុន អាយុ៧៦ឆ្នាំ ឈ្មោះ ឆេង លាភ អាយុ៤៩ឆ្នាំ ឈ្មោះ គង់ ចាន់ថា អាយុ៤៨ឆ្នាំ និង ឈ្មោះ តុល ស្រីពៅ អាយុ៣៨ឆ្នាំ ជាប់ចោទបទ " ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់" ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ២៤ ក្រុម៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ តាមមាត្រា៣០៧និងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/FPVmvu

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា