ត្រឡប់ក្រោយ

លោក ហ៊ុន សែន នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​សាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​នៃ​ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO)  កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២0១៧​។ នេះ​បើតាម​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។បើតាម​សំណេរ​របស់លោក មាន ចាន់​យ៉ា​ដា ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក សាលា​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ក្នុងការ​រៀបចំ​ពិធី​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២0១៧​។ លោក បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​អបអរសាទរ តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក […..] រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ភារកិច្ច​ក្នុងការ​រៀបចំ​ពិធី​អបអរសាទរ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​»​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/g5rwMk

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា