នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា បុគ្គលមួយចំនួន ដែលគ្មានសមត្ថភាព ធ្វើបានដូច លោកគឺពួកគេតែងតែច្រណែន នឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច នេះបើយោងតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។លោកបានលើកឡើងទៀតថា ការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន សែន មិនដែលបានគិត អំពីការ នឿយហត់ សូម្បីបន្តិចណាឡើយ ទោះបីយប់ឬថ្ងៃក៏ដោយ គឺដើម្បីថែ រក្សាការពារសន្តិភាព ដល់ប្រជាពលរដ្ឋ បានរដ្ឋរស់នៅសុខសាន្ត។ លទ្ឋផលនៃការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ គឺបានធ្វើឲ្យកម្ពុជា ក្លាយជា ប្រទេស ដែលមានសុខសន្តិភាពពេញលេញយូរអង្វែង និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ ច្បាស់ណាស់ គឺប្រជាពលរដ្ឋបានឃើញពិតនូវការរីក ចម្រើនពិតប្រាកដរបស់ប្រទេសជាតិ។លោកបន្តថា “វាជារឿងធម្មតាទេចំពោះបុគ្គលមួយចំនួនដែលគ្មានសមត្ថភាពធ្វើបានដូច លោក ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់លោក។
ប្រភព៖សារព័ត៌មានដើមអម្ពិល