លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានស្វាគមន៍ចំពោះការប្រកាស របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងថា នឹងចូលស្រុកវិញ នៅក្នុងឆ្នាំ២០១៨ខាងមុខ។ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួនឯង នៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ បានប្រកាសជាផ្លូវការ ក្នុងបណ្តាញទំនាក់ទំនងសង្គមទ្វីតធើ នៅរាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ថា នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០១៨ខាងមុខ ស្របពេលនឹងការបោះឆ្នោតថ្នាក់ជាតិ។អតីតមេបក្សប្រឆំាង បានសសេរលើទំព័រទ្វីតធើថា “ខ្ញុំនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ខាងមុខ។ ហ៊ុន សែន មិនមែនអមតៈទេ (I will return to Cambodia in 2018. Hun Sen is not eternal)” ។
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល