ថ្វីបើការបោះឆ្នោត កាន់តែធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល បាត់បង់ការគាំទ្របន្តិចម្ដងៗក៏
ដោយចុះ ប៉ុន្តែប្រធានគណបក្សកំពូលមួយនេះ ហាក់មិនទាន់អស់ជំនឿចិត្តក្នុងការបន្តចូលរួមប្រកួតប្រជែងធ្វើជានាយក
រដ្ឋមន្រ្តីដឹកនាំប្រ ទេសជាតិបន្តទៀតនោះទេ ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានក្ដោបក្ដាប់អំណាចជានាយករដ្ឋមន្រ្តី ដឹក
នាំកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំទៅហើយនោះ ហាក់នៅតែជឿជាក់ថា ពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលុប នៅ
តែបន្តផ្ដល់ទំនុកចិត្ត យ៉ាងខ្ពស់ត្រដែត ទៅលើរូបលោកឱ្យដឹកនាំរដ្ឋាភិបាល និងដឹកនាំចង្កូតនាវារបស់កម្ពុជាឆ្ពោះទៅ
មុខ ជាមួយនឹងការរីកចម្រើន បន្តទៅមុខទៀត ។ នេះជាការលើកឡើងរបស់លោកនៅលើហ្វេសប៊ុកនៅថ្ងៃទី១៤ កក្កដា
នេះ ។
ប្រភព៖VIM