ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូបបានស្នើទៅលោកនាយករដ្ឋមន្ដ្រី និងប្រធានគណបក្សសង្គ្រោះជាតិ ឲ្យបញ្ចៀសសង្គ្រាមបង្ហូរឈាមគ្នាខ្មែរឯង ដោយលោកទទូចឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ដ្រី ក្រោយចុះចេញពីតំណែង។
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នា តែខ្លឹមសារតែមួយ ផ្ញើទៅលោក ហ៊ុន សែន ផង និងលោក កឹម សុខា ផង នៅថ្ងៃទី១៥ ខែកក្កដានេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានរំលឹកឡើងវិញអំពីសង្គ្រាម ដែលកើតឡើងជាច្រើនជំនាន់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីប្រទេសមហាអំណាចធំមួយនៅក្នុងតំបន់ រហូតដល់ក្លាយជាប្រទេសតូចមួយ។
ប្រភព៖VOD