លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ថា មានជនមួយចំនួន ដែលនិយាយស្រឡាញ់ប្រជាជន ស្រឡាញ់ជាតិ គ្រប់ម៉ាត់ គ្រប់ពេល តែពេលប្រជាជនមានទុក្ខលំបាក មានកង្វល់ មិនដែលមានមុខមកជួយដោះស្រាយបញ្ហាឡើយ ផ្ទុយទៅវិញមាន តែរត់ទៅដេកសម្ងំសុខ យករួចខ្លួនតែម្នាក់ឯង មិនខ្វល់ ពីសុខទុក្ខប្រជាជន។លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ថា “វីរបុរស គឺជាជនស្នេហាជាតិ ស្រឡាញ់ប្រជាជន ចេះដឹងសុខទុក្ខប្រជាជន មិនរត់ចោល ប្រជាជន នៅពេលប្រជាជនជួបការលំបាក មានមុខដើម្បីដោះស្រាយ បញ្ហាជូនប្រជាជន ដាច់ខាតមិនរត់ចោលប្រជាជន បោះបង់ចោលប្រជាជន មិនមានការអី រត់ចោលប្រជាជន យករួចខ្លួន តែម្នាក់ឯង ទៅសម្ងំសុខឯក្រៅប្រទេស យ៉ាងរំភើយនោះទេ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល