លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានធ្ងន់ៗទៅលើលោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់
ដែលធ្លាប់ ធ្វើជាឧបនាយករដ្ឋមន្រ្តីរបស់កម្ពុជាថា កុំអោយតាំងខ្លួនធ្វើជាព្រឹទ្ធាចារ្យទាំងដែរខ្លួនឯងអស់កៅអីអង្គុយពីរដ្ឋ
សភា ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងថា លោកដឹងយ៉ាងច្បាស់ថា លោក លឺ ឡាយស្រេង តាំងពីដើមរៀងមក គឺ តែងតែមានទំនាក់ទំនងជាមួយនឹងគណបក្សប្រឆាំង ប៉ុន្តែគ្រាន់តែលោកមិនចង់មាត់តែប៉ុណ្ណោះ។ លោកបន្តទៀតថា ការតាំងខ្លួន ឯងជាព្រឹទ្ធាចារ្យយ៉ាងដូច្នេះ គឺប្រៀបបានដូចជាខ្លួនឯងជាអ្នកចេះដឹង ទាំងដែរខ្លួនលោក លឺ ឡាយស្រេង គឺកំពុងស្ថិតនៅក្នុងការ គ្រប់គ្រងរបស់លោក ។លោក ហ៊ុន សែន ថ្លែងឱ្យដឹងបែបនេះ ៖ « លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើង
ចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ, ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច តាំងពីមានកៅអីក្នុង
សភារហូតដល់អស់រលីង កុំឲ្យតាំងខ្លួនជាចេះដឹងរឿង នយោបាយទៀតអី, លោកឯងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ
ហើយខ្ញុំបានដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង លោកឯងជាមួយបក្សប្រឆាំងជារៀងរហូតមក » ។
ប្រភព៖VIM