លោក សុខ ឥសាន អ្នកនំាគណបក្សកាន់អំណាច បានអះអាងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែដើរដល់ផ្លូវទាល់ច្រកហើយ ។
ការលើកឡើងនេះ បន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើង ពីភាពមិនប្រក្រតីរបស់ រាជរដ្ឋាពិបាលមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា ក្រោយធ្វើនយោបាយអត្តឃាដខ្លួនឯង អស់តួនាទី អត់ការងារធ្វើ គ្មានអ្នកណាយកចិត្តទុកដាក់រាប់អាន គ្មានអ្នកណានឹកនាដល់ លោក សម រង្ស៊ី កាន់តែបង្ហាញឲ្យឃើញថា អស់សង្ឃឹមក្នុងជីវិតជាខ្លាំ ដោយចេះតែនិយាយបែបរវើរវាយ ដូចមនុស្សសរសៃប្រសាទ និយាយកាន់តែប្រាស់ចាកខុសពីការពិត។
ប្រភព៖សារព័ត៌មានដើមអម្ពិល