លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា គឺមានតែសន្តិភាព និងភាពរីកចម្រើន ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ។យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានសរសេរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ហ៊ុន សែន បានអញ្ជើញធ្វើដំណើរក្នុងទីក្រុង និងក្នុងតំបន់អភិវឌ្ឍន៍ នៅជុំវិញរាជធានីភ្នំពេញ ។ លោក អញ្ជើញធ្វើដំណើរលើកនេះ ជាលក្ខណៈឯកជន ដើម្បីបានឃើញ ច្បាស់អំពីស្ថានភាព និងជីវភាពរស់នៅពិតប្រាកដ របស់ប្រជាពលរដ្ឋ និងបានឃើញច្បាស់អំពីការ រីកលូតលាស់នៅក្នុងទីក្រុង។ក្នុងឱកាសធ្វើដំណើរ ជាលក្ខណៈឯកជននេះដែរ លោក ក៏បានសម្ដែងក្ដីសប្បាយ រីករាយយ៉ាងខ្លាំង ដែលបានឃើញ ប្រជាពលរដ្ឋរស់នៅសុខស្រួល និងមានមុខរបររកស៊ី ទទួលទានសមរម្យ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល