មេដឹកនាំគណបក្សកាន់អំណាចបានប្រើសារព្រមានជាថ្មីទៀត លើក្រុមណាដែលលោកចោទថា ជាអ្នកត្រៀមធ្វើ«បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ការព្រមាននេះ មិនមែនជាលើកទី១នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រើសារនេះច្រើនដងមកហើយ តំាងពីមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧នេះ។ក្នុងពិធីអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិវប្បធម៌ពិភពលោក ១៧ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះព័ត៌មានដែលគេថា លោកមានឈឺធ្ងន់កំពុងព្យាបាលនៅក្រៅប្រទេស។ ស្របពេលជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានប្រើសារព្រមានជាថ្មីទៀតថានឹងមិនអត់ឱនទៅ លើក្រុមអ្នក ត្រៀមធ្វើ«បដិវត្តន៍ពណ៌»ផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សកាន់អំណាច។
ប្រភព៖VOD