ត្រឡប់ក្រោយ

ច្បាប់​បក្សនយោបាយ​ថ្មី ហាម​ដាក់ «​ឈ្មោះ ឬ​រូបភាព​រូបវន្តបុគ្គល​» ធ្វើជា​សញ្ញា​សម្គាល់​បក្ស

 

មាត្រា​សំខាន់​មួយ​ក្នុងចំណោម​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ បានកំណត់​មិន​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ដាក់ឈ្មោះ ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ដើម្បី​ធ្វើជា​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​ឡើយ​។

នៅពេលដែល​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ថ្មី ចូល​ជា​ធរមាន គណបក្ស​ណា ដែលមាន​ឈ្មោះ ឬ​រូបភាព​រូបវន្តបុគ្គល សម្រាប់​ធ្វើជា​ស្លាក​សម្គាល់​គណបក្ស ត្រូវ​ដកចេញ​ជាបន្ទាន់​។ មាត្រា ៤៨ ថ្មី  ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានចែង​យ៉ាងនេះ​ថា​៖ «​ចំពោះ​គណបក្សនយោបាយ​ណា ដែលមាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​ជា​ឈ្មោះ  ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ  ឬ​សញ្ញា​សម្គាល់ ឲ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្នុង​រយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិត​ចាប់​ពីថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/VK8srh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា