ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងអំណរគុណចំពោះពលរដ្ឋកម្ពុជាដែលបានគាំទ្រចំពោះសកម្មភាព
នយោបាយរបស់គណបក្សសង្រ្គោះជាតិ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ។លោក កឹម សុខា ថ្លែងលើកឡើកថា លទ្ធផលដែលគណបក្សសង្រ្គោះជាតិអាចឈានមកដល់ចំណុចនេះគឺកើតឡើង
ដោយសារតែការគាំទ្ររបស់ពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលុប និងលើសពីការរំពឹងទុករបស់ពួកលោក ដែលបានរួមគ្នា
បង្កើតគណបក្សសង្រ្គោះជាតិដំបូងរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។ លោកបន្តថា អ្វីៗដែលក្រុមរបស់
លោកបានធ្វើ គឺដើម្បីតែសេចក្ដីសុខរបស់ពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ ៖ « ហើយជាការខិតខំរបស់យើងទាំងអស់គ្នាក្នុងរយៈ
ពេល៥ឆ្នាំនេះ ទោះបីជាឆ្លងកាត់ឧបសកយ៉ាងណាក៏ដោយ » ។
ប្រភព៖VIM