លោក សុខ ទូច ប្រធានក្រុមផ្នែកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគំាទ្រឲ្យអ្នកនយោបាយទំាងអស់ ប្រើប្រាស់ច្បាប់ សម្រាប់ដោះស្រាយបញ្ហា នៅក្នុងប្រទេសកម្ពុជា ហើយចំពោះអ្នកនយោបាយ ប្រើប្រាស់ច្បាប់មានន័យថា មានភាពចាស់ទុំ មិនមែនជាសង្គ្រាមនោះទេ។លោក សុខ ទូច បានលើកឡើងក្នុងវេទិកាតុមូល ស្តីពី ការធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ថា “នៅពេលដែលអ្នកនយោបាយ ប្រើប្រាប់ច្បាប់មានន័យថា អ្នកនយោបាយមានភាពចាស់ទុំហើយ ។ កាលណាអ្នកនយោបាយ ប្រើប្រាស់ច្បាប់នោះ គ្រោះថ្នាក់ចំពោះអ្នកដែលប្រព្រឹត្តិខុស តែបើសិនអ្នកនយោបាយ ប្រើកម្លាំងបទពិសោធន៍នៅកម្ពុជា ខ្ញុំមិនចាំបាច់លើកយក ពីបញ្ហានៅមជ្ឃឹមបូព៌ាទេ គឺមើលនៅកម្ពុជា។ យើងឃើញថា មានការបាត់បង់ទឹកដី បាត់បង់នយោបាយការទូត ...។ អញ្ចឹងបើអ្នកនយោបាយ ប្រើប្រាស់ច្បាប់នោះ យើងមានសេចក្តីសុខ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល