ត្រឡប់ក្រោយ

CNRP​ សំណូមពរ​ឲ្យ គ.ជ.ប ស្នើជាថវិកា ដើម្បីបង្កើត ការិយាល័យបោះឆ្នោត តាមព្រំដែននិង នៅតាមប្រទេស មួយចំនួន

 

 មន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គាះជាតិ (CNRP) លោក ស៊ុន ឆៃ បានលើកជាសូមណូមពរ ឲ្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើជាកញ្ចប់ថវិកាទៅរាជរដ្ឋាភិបាល ដើម្បីបង្កើត ការិយាល័យបោះឆ្នោត និងការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅតាមបណ្តោយព្រំដែន ឬតាមប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនោះច្រើន។លោក សុន ឆៃ បានថ្លែងក្នុងកិច្ចពិភាក្សា​ តុមូលស្ដីពីអនុសាសន៍ សម្រាប់ធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ថា “គួរបង្កើតតាមប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋច្រើនដូចជានៅថៃ នៅម៉ាឡេស៊ី កូរ៉េខាងត្បូង ជាដើមនោះ។ តើចំណាយអស់ប៉ុន្មាន? ដើម្បីឲ្យមានការរកនូវមធ្យោបាយ តើរដ្ឋជួយប៉ុន្មាន អង្គការអន្តរជាតិ បានចូលរួមមកដល់សព្វថ្ងៃនេះ គេអាចជួយបំពេញបាន”។

ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Yvn1p6

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា