អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាការដ្ឋាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌី ភីរុណ បានឲ្យដឹងថា មិនអាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសទេ ព្រោះជាគោលការណ៍ ការចុះឈ្មោះបោះឆ្នោតធ្វើឡើង នៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋ ត្រូវបោះឆ្នោត ពួកគេរស់នៅក្នុងឃុំ-សង្កាត់ណា គឺត្រូវទៅចុះឈ្មោះនៅឃុំសង្កាត់នោះ។ករណីនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គាះជាតិ (CNRP) លោក សុន ឆៃ បានលើកជាសំណូមពរ ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើជាកញ្ចប់ថវិកាទៅរាជរដ្ឋាភិបាល ដើម្បីបង្កើតការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមបណ្តោយព្រំដែន ឬតាមប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសច្រើន។លោក ឌី ភីរុណ ថ្លែងក្នុងពិភាក្សាតុមូលស្ដីពី អនុសាសន៍ សម្រាប់ធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ថា “ការចុះឈ្មោះគឺនៅក្នុងឃុំ-សង្កាត់ដែលគាត់ត្រូវបោះឆ្នោត ។
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល