មេដឹកនាំគណបក្សប្រឆំាងបានឲ្យដឹងថា លោកប្តេជ្ញាពង្រឹងផ្ទៃក្នុងបក្សឲ្យរឹងមំា ដោយថាដើម្បីដណ្តើមយកជ័យជំនះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខនេះ។ការលើកឡើងរបស់លោក កឹម សុខា គឺក្នុងខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ ដែលបង្កើត កាលពីថ្ងៃទី១៧ ខែកក្កដា។ លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិមានបញ្ហាច្រើន ក្រោយពីគណបក្សសិទ្ធិមនុស្ស រួមគ្នាជាមួយគណបក្សសម រង្ស៊ី ដើម្បីប្រកួតប្រជែងការបោះឆ្នោត២០១៣ លោកថានៅគ្រានោះមានអ្នកនយោបាយខ្លះ ដោយ(ទំនងជាសំដៅដល់បក្សកាន់អំណាច) ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រឆំាងនេះរហូតដល់បច្ចុប្បន្ននេះ។ទោះជាយ៉ាងណាលោកថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ និងកាន់តែមានការគំាទ្រពីប្រជាពលរដ្ឋ ខណៈសំឡេងឆ្នោតកើនឡើងជាបន្តបន្ទាប់។ករណីនេះ លោក កឹម សុខា ប្តេជ្ញាថានឹងរួមគ្នាពង្រឹងផ្ទៃក្នុងបក្ស ដើម្បីឈ្នះការបោះឆ្នោតឆ្នាំ២០១៨ គ្រប់គ្រងរដ្ឋាភិបាល។
ប្រភព៖VOD