លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះក្នុង ឱកាសជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាមបានស្នើដល់ភាគីវៀតណាមបន្តជំរុញភ្ញៀវទេសចរកមកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងៗថែមទៀតនិងជំរុញឲ្យមានកិច្ចសហការគ្នារវាងស្ថាប័ននិងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរដើម្បីទប់ស្កាត់រាល់អំពើរឧក្រិដ្ឋឆ្លងដែននានាដែលអាចនឹងកើតមានឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន។
លោក ង្វៀន ហ៊្វូជុងបាន ស្នើសុំឲ្យប្រទេសទាំងពីរជម្រុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈស្ថាប័នរដ្ឋវិស័យអប់រំយុវជននិងវិស័យសេដ្ឋកិច្ចជាដើមគឺធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនឡើងដល់៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥ខាងមុខ។
ប្រភព៖សារណព័ត៌មានដើមអម្ពិល