ត្រឡប់ក្រោយ

វៀត​ណា​ម ជួយ​ ២៥​ លាន​ដុល្លារ ដើម្បី​សង់​អគារ​រដ្ឋបាល​ក្នុង​រដ្ឋសភា​កម្ពុជា​

 

ប្រទេស​វៀតណាម បាន​ផ្តល់ជំនួយ ២៥ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​ចំណាយ​លើ​ការសាងសង់​អគារ​រដ្ឋបាល នៅក្នុង​រដ្ឋសភា​។ ការផ្តល់​ជំនួយ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​រសៀល​ថ្ងៃទី​២0 ខែកក្កដា ២0១៧​។ 
 កាលពី​ថ្ងៃទី ២០ ខែកក្កដា លោក ង្វៀន ភូ​ជុង រួមទាំង​គណៈប្រតិភូ​វៀតណាម បាន​ដល់​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ តាម​ការអញ្ជើញ​របស់​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ ការធ្វើ​ទស្សនកិច្ច​របស់លោក ង្វៀន ភូ​ជុង នៅ​កម្ពុជា មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២0 ដល់​២២ ខែកក្កដា ឆ្នាំ​២0១៧៕

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/yUfH7N

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា