ត្រឡប់ក្រោយ

CNRP សុំ​ព្រះរាជអន្តរាគមន៍ ជុំវិញ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​

 

ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២0 ខែកក្កដា ឆ្នាំ​២0១៧​នេះ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ជួយ​អន្តរាគមន៍​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបានធ្វើ​វិសោធនកម្ម ដោយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។លោក យឹម សុវណ្ណ បានឲ្យដឹងថា​ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ចុះហត្ថលេខា​លើ​លិខិត​នោះ​រួចហើយ និង​បញ្ជូន​ទៅកាន់​ខុទ្ទកាល័យ​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ុន្តែ លោក យឹម សុវណ្ណ មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា ពេលនេះ លិខិត​សុំ​ព្រះរាជអន្តរាគមន៍ បាន​ទៅដល់​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ហើយ​ឬ​នៅ​។

ប្រភព៖សារព័ត៌មាន​ថ្មីៗ​

https://goo.gl/NXLnKQ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា